ប្រមូលទស្សនៈខ្ញុំ

– អ្នកល្ងង់រៀនធ្វើឆ្លាត ឯអ្នកឆ្លាតគេតែងតែធ្វើល្ងង់។ 🙂

– ខាងមុខ និយាយត្រង់ ខាងក្រោយ ធ្វើផ្សេង។ ល្បិចជំនួញ! 🙂

– និយាយត្រង់ឲ្យបានច្រើន ដើម្បីការពារតម្លៃ ពាក្យកុហករបស់យើងម្ដងម្កាល។ 🙂

– បើគេមិនចូលចិត្តយើង ត្រូវរកឱកាសទៅជិតគេ ហើយស្វែងរក និងស្វែងយល់ ភាពជិតស្និទ្ធិគ្រប់យុទ្ធសាស្ត្រ ដើម្បីបង្កើតភាពជិតស្និទ្ធិឡើងវិញ។ ក្នុងនោះមានយុទ្ធសាស្ត្រពេលវេលាក៏បូកបញ្ចូលដែរ។ រាប់អានមិត្តភក្តិ ប្រសើរជាងរាប់អានសត្រូវ! 🙂

-មែនហើយ! ខ្ញុំធ្វើការដើម្បីលុយ តែលុយមិនអាចទិញទឹកចិត្តខ្ញុំឲ្យ ធ្វើការបាននោះទេ! – ០៤/១០/២០១២

– ភាពស្ងប់ស្ងាត់របស់មនុស្ស គឺជាអាវុធដ៏សំខាន់បំផុតសម្រាប់សម្លាប់អារម្មណ៍ឆេវឆាវ លេងសើច ។ល។ របស់មនុស្សម្នាក់បាន – ០៤/១០/២០១២

– មិនមែនមកពីលុយច្រើន ទើបខ្ញុំធ្វើការបានល្អនោះទេ តែមកពីបទពិសោធន៍របស់ខ្ញុំ ដែលខ្ញុំបានកសាងតាំងពីនៅកុមារប៉ុណ្ណោះ។ – ១២/០៤/២០១២
– កុំព្យាយាមមោទនភាពចំពោះខ្លួនឯង នៅពេលពាក់កណ្ដាលទី តែត្រូវព្យាយាម និងពង្រឹងចិត្តបន្ថែម ដើម្បីសម្រេចដល់ទី។ ដល់ទី អ្នកត្រូវតែចេះរក្សា និងពង្រីកកិច្ចការ ដែលបានមកពីជ័យជម្នះ កុំឲ្យបាត់បង់។ – ១៣/០៤/២០១២

– បើយើងអាចរកឃើញថាយើងជាមនុស្សចូលចិត្តនិយាយ។ ចូររៀនប្រើការនិយាយរបស់អ្នកជាអ្នកជំនាញ តែក្រៅពីពូកែនិយាយ អ្នកក៏ត្រូវរៀនពូកែស្ដាប់ដែរ។ -២០/០៤/២០១២

– បើអ្នកនៅតែចាំនេះចាំនោះ នោះកិច្ចការរបស់អ្នកមុខជាមិនអាចដើរទុកមុខទាន់ពេលវេលា តាមការគ្រោងទុកនោះទេ។ – ២១/០៤/២០១២

– ការប្រកែករបស់អ្នក នឹងគ្មានតម្លៃ ប្រសិនបើបុគ្គលដែលអ្នកប្រកែក ជាជនដែលដាក់ពាក្យជំទាស់អ្នកជានិច្ច។ – ២៨/០៤/២០១២

– ការងារដ៏ធំមួយ គឺត្រូវការរយៈពេលយូរ។ ការលើកទឹកចិត្ត ក៏ជាកត្តាសំខាន់មួយជម្រុញទឹកចិត្តដ៏ពួកគេឲ្យកាន់តែរីករាយក្នុង កាងារនោះ ផងដែរ។ បើគិតតែរិះគន់នោះ ការរិះគន់របស់អ្នកនឹងលែងមានតម្លៃ។ -២៨/០៤/២០១២

– អ្នកអាចចាប់ខ្ញុំដាក់គុក តែអ្នកមិនអាចចាប់ចិត្តខ្ញុំដាក់គុកបានទេ។ -០៣/០៥/២០១២
– មិនប្រាកដថាត្រូវញញឹមឲ្យគេមើលគ្រប់ពេល ទើបគេញញឹមតាមនោះទេ តែត្រូវចេះធ្វើសកម្មភាពឲ្យគេញញឹមក្នុងចិត្តជាមួយសុភមង្គល។ ២៣/១១/២០១២
– ទោះបីជាខ្ញុំមិនអាចសម្រេចក្ដីសុបិនដែលខ្ញុំបាននិយាយហើយ ទាំងអស់ក៏ដោយ ក៏ពាក្យពេចន៍ដែលកើតចេញពីក្ដីស្រម៉ៃ ដូចអំពិលអំពេកទាំងនេះ គង់មានអ្នកដទៃ ឬគ្រួសារខ្ញុំ បានដឹងឮពីរឿងនេះ ហើយក៏សង្ឃឹមថា គេជាអ្នកសម្រេចវាបន្តដែរ។ ០៧/០៥/២០១២
– ធម្មតា របស់អីក៏ដោយ ដែលមិនបានមកតាមលំដាប់លំដោយ នោះប្រហែលជាមានអ្វីមិនធម្មតានៅក្នុងនោះហើយ។ ១៧/១១/២០១២
– ទស្សនិយភាពសិល្បៈដែលល្អ និងគាប់ចិត្ត ទស្សនិកជន គឺជាទស្សនិយភាពទាំងឡាយណា ដែលផ្ដល់ចំណេះដឹង និងជំនួយស្មារតី ដល់ទស្សនិកជន។
– លុយមិនអាចទិញសេចក្ដីស្រឡាញ់មនុស្សបាននោះទេ តែលុយបានធ្វើឲ្យមនុស្សមិនអាចជួបគ្នា ឬក៏បែកគ្នាបាន។ ២០/១១/២០១២
– មិត្តភាពដែលកើតនៅពេលដែលកំពុងមានជម្លោះ គឺជាមិត្តភាពដែលឋិតឋេរបំផុត មិនខុសគ្នាពី ភាពរឹងប៉ឹងដែលកើតមាននៅពេលមានបញ្ហា គឺជាគន្លឹះដ៏សំខាន់បំផុតនៅរបស់ដំណោះស្រាយ។ ២០/១១/២០១២
– ជោគជ័យតែងតែនៅពីក្រោយបរាជ័យ។ ធ្វើខុសមានន័យថា វាជាកូនសោរឆ្ពោះទៅកាន់ជោគជ័យ តែបើអ្នកមិនធ្វើសោះ មានន័យថាអ្នកបរាជ័យទាំងស្រុង។ ២៧/១២/២០១២
– ខ្ញុំគ្មានមហិច្ចតាគ្រប់គ្រងពិភពលោកនោះទេ តែខ្ញុំគ្រាន់តែចង់គ្រប់គ្រងខ្លួនឯងឲ្យបាន។ ១០/០១/២០១៣
– កុំបន្ទោសពេលវេលា អ្វីៗទាំងអស់គឺមកពីខ្លួនឯង។ ១០/០១/២០១៣
– ទោះជាពេលខ្លះខ្ញុំនិយាយថាអស់សង្ឃឹម តែខ្ញំមិនដែលអស់សង្ឃឹមនោះទេ។ ?/២០១២
– អំនួតក្អេងក្អាង គឺជាចំនុចចាប់ផ្ដើមនៃបរាជ័យ។ ឆាវឆាវ!
– បើអ្នកចង់គ្រប់គ្រងភាពអស់សង្ឃឹមរបស់អ្នក ដំបូងអ្នកត្រូវរក្សាសុខភាពរបស់អ្នកមុនគេ ដោយព្យាយាមស្វែរកទម្លាប់ប្រក្រតីមកវិញ។ ១០/០១/២០១៣
‎- If i could having a daily slumber, i never too much dream but I need a real sleeping then wake up to do my dream. 10/01/2013
– Time never stand still but we can wait time to run in time. 11/01/2013
– ទោះជាខ្ញុំសរសើរ គោរពនិងស្រឡាញ់អារ្យធម៌ពិភពលោក ក៏ខ្ញុំមិនដែលរំភើបនឹងអារ្យធម៌បរទេសដែរ ព្រោះនេះជាអ្វីដែលខ្ញុំត្រូវបង្ហាញពីអារ្យធម៌ខ្ញុំទៅបរទេសដែរ។ ១១/១១/២០១៣
– បើចង់ឲ្យគេគិតដូចអ្នក ទាល់តែអ្នករៀនគិតដូចគេសិន។ ២៨/០១/២០១៣
– មិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាចូលចិត្តទេ តែអាចធ្វើជាមនុស្សដែលចូលចិត្តគ្រប់គ្នាបាន។ ១៩/០២/២០១៣
– I don’t know how to write with technique at all, but i always write something from heart. ១៦/០២/២០១៣
– ភាពស្មើគ្នាមិនមែនមានន័យថាយុត្តិធម៌នោះទេ តែយុត្តិធម៌ឯណេះទេ ទើបមានន័យថាស្មើគ្នា។
– Bird never fly if they never learn how to use their wing. 14/Feb/2013
– Please don’t try to imagine something that juz live in your thought sometime it may affect to ur real action. Be concentrate! I believe you can do it! 01/03/2013
– ចង់បានលុយទាល់តែធ្វើការ ចង់ធ្វើការទាល់តែខំរៀន បើរៀនចេះត្រូវតែរៀនពូកែ ចង់រៀនពូកែទាល់តែយល់ពីអ្នកខ្លាំង ចង់ខ្លាំងដូចអ្នកខ្លាំងទាល់តែចេះវិធីសាស្ត្ររៀនពីអ្នកខ្ឡាំង ចង់ឈ្នះអ្នកខ្លាំងត្រូវតែមានយុទ្ធសាស្ត្រ។ 26/04/2013

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s