ដួលត្រូវតែរៀនងើបហើយដើរបន្ត

«ដួលត្រូវតែរៀនងើបហើយដើរទៅមុខទៀត»

និយាយតាមត្រង់ចុះ ខ្ញុំជឿលើទេវតា តែខ្ញុំមិនដែលឃើញទេវតាមានរូបរាងបែបណាឲ្យប្រាកដទេ តែខ្ញុំធ្លាប់ឃើញមនុស្សដែលដួលហើយប្រឹងងើប រួចងើបរហូតដល់គោលដៅរបស់ខ្លួន។ នៅមានដំណើរវែងឆ្ងាយទៀត ដែលត្រូវឆ្លងកាត់ មិនថា ត្រូវចំណាយពេល ឬធនធានច្រើនយ៉ាងណាទេ ឲ្យតែកុំបោះបង់ នោះជំនឿចិត្តនឹងចេះតែមាន ទោះបីជាម្ដងម្កាលមិនអាចទ្រាំទ្របានក៏ដោយ។

ខ្ញុំបោះបង់កំណត់ហេតុខ្ញុំចោល ប៉ុន្តែកំណត់ហេតុខ្ញុំមិនបានបោះបង់ចោលខ្ញុំសោះ ឲ្យតែខ្ញុំសរសេរវាមិនដែលចេះប្រកែកទេ.. អ្ហេ! ឬមួយក៏មកពីវាគ្មានមាត់ ប៉ុន្តែទោះជាយ៉ាងណា វាល្មមដល់ពេលនឹងកត់នូវគម្រោងផ្សេងៗសារជាថ្មីហើយ ព្រោះមួយរយៈនេះ ព្រឹត្តិការណ៍ ជីវិតចេះតែវិលទៅមុខ ដូចកង់រទេះអ៊ីចឹង។ រឿងរ៉ាវថ្មីៗ ចេះតែកើតមាន ហើយក៏មានរឿងខ្លះ តម្រូវឲ្យខួរក្បាលត្រូវចងចាំ និងមានរឿងខ្លះ តម្រូវឲ្យក្បាលត្រូវតែមិនអាចភ្លេចបានទៀតផង។

ក៏ប៉ុន្តែ ធម្មជាតិបង្កើតមនុស្សហើយមនុស្សបង្កើតរបស់ គឺសុទ្ធតែមានដែនកំណត់ និងមានកម្រិត ដូចជាខួរក្បាលរបស់ខ្ញុំ ក៏មិនអាចពឹងពាក់ លើការចងចាំមិនបានកត់ត្រាគ្រប់ពេលបាននោះទេ មានតែការកត់ត្រាទុក នេះហើយជាគម្រោង និងជាលទ្ធផលនោះ។

យោងតាម គម្រោងថ្មីៗ ជាច្រើនបានដំណើរការតាមការណាត់ទុកពីសំណាក់ មិត្តភក្តិ គ្រួសារ តម្រូវការសង្គមការងារ និងខ្លួនឯងនោះ ខ្ញុំបានសម្រេចសរសេរសៀវភៅ គម្រោងប្រចាំថ្ងៃ និងដំណើរការកំណត់ត្រានៅក្នុងប្លក់នេះជាថ្មី ទោះជាថ្ងៃក្រោយទៀត ខ្ញុំខ្ចិលក៏ដោយ តែខ្ញុំនឹងព្យាយាមធ្វើឲ្យការខ្ចិលហើយ ឧស្សាហ៍វិញជាទម្លាប់មួយ! ខ្ចិលហើយឧស្សាហ៍ក៏អស់ចិត្តដែរ។

🙂 រូបភាព

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s